សាន់ ជ្រេន៖ គ្រាន់តែសម្រាកពីការងារបន្តិច ប្រធានកងឈ្មោះ យ៉េន ស្ដីបន្ទោសខ្ញុំនូវពាក្យអាក្រក់ៗណាស់
ខ្ញុំឈ្មោះ សាន់ ជ្រេន អាយុ ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំមានប្ដីឈ្មោះ ង៉ែត ច្រឹក (ស្លាប់) និងមានកូនចំនួន ៧នាក់ (ស្រី ២នាក់ ប្រុស ៥នាក់)។ បច្ចុប្បន្នកូនខ្ញុំនៅរស់ ៥នាក់ ចំណែក ២នាក់ទៀតបានស្លាប់ (ម្នាក់ស្លាប់តាំងពីតូច និងម...